រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​ថា បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​៦៩៣​នាក់ និង​ជា​៧៥៤​នាក់ ខណៈ​ស្លាប់​ថ្មី​៧​នាក់​បន្ថែម​ទៀត ។

ក្រសួង​បាន​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​១៦ មិថុនា ២០២១ យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៦៩៣​នាក់ (​ឆ្លង​សហ​គម​ន៌​: ៦៦០​នាំ​ចូល​: ៣៣) និង​មាន​ជា​សះស្បើយ ៧៥៤​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩​សរុប​កើន ៤០១៥៧​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ៣៤៣២៥​នាក់ និង​ស្លាប់​ថ្មី ៧​នាក់ សរុប​ស្លាប់ ៣៦៨​នាក់ ៕